CIVIL RESISTANCE


My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters)     TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ  [ ... ]


CIVIC EDUCATION


សាលា ចំណេះដឹង មូលដ្ឋាន Basic Knowledge Academy     សេចក្តីផ្តើម, ទិដ្ឋភាពទូទៅ INTRODUCTION / OVERVIEW   គ្រូបង្រៀន៖ លោកស្រី  [ ... ]



 




ព្រះយេស៊ូ​ មាន​អំណាច​ លើ​ថ្ងៃ​សប្ប័ទ


មាន​ថ្ងៃ​មួយ​ ជា​ថ្ងៃ​សប្ប័ទ, ព្រះយេស៊ូ​ យាង​កាត់​វាល​ស្រែ, សិស្ស របស់​ព្រះអង្គ​ នាំ​គ្នា​បូត​កួរ​ស្រូវ​សាលី មក​ឈ្លី​បរិភោគ។ មាន​ពួក​ខាង​គណៈផារីស៊ី​ ខ្លះ​ និយាយ​ទៅ​សិស្ស​ទាំង​នោះ ​ថា៖ «ហេតុ​អ្វី​ បាន​ជា​អ្នក​រាល់​គ្នា ​ធ្វើ​ការ​ដែល​បញ្ញត្តិ​ហាម​មិន​អោយ​ធ្វើ​ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»


ព្រះយេស៊ូ​ តប​ទៅ​គេ​វិញ​ ថា៖ «ក្នុង​គម្ពីរ ​មាន​អត្ថបទ​មួយ ស្ដី​អំពី​ ការ​ដែល​ ព្រះបាទ​ដាវីឌ និង​បរិពារ​ បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន, គឺ ​ស្ដេច​បាន​យាង​ចូល​ទៅ​ ក្នុង​ដំណាក់​ របស់​ព្រះជាម្ចាស់, យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះជាម្ចាស់​ មក​សោយ, ព្រម​ទាំង​ចែក​អោយ ​ពួក​បរិពារ​ បរិភោគ​ទៀត​ផង។ តាម​វិន័យ, ​មាន​តែ​ពួក​បូជាចារ្យប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ​បាន។  តើ​អ្នក​រាល់​គ្នា​ ធ្លាប់​អាន​អត្ថបទ​នោះ ​ឬ​ទេ?» ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «បុត្រ​មនុស្ស ជា​ម្ចាស់​ លើ​ថ្ងៃ​សប្ប័ទ។»


ព្រះយេស៊ូ​ ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ អោយ​ជា​ នៅ​ថ្ងៃ​សប្ប័ទ


នៅ​ថ្ងៃ​សប្ប័ទមួយ​ទៀត, ព្រះយេស៊ូ​ យាង​ចូល​ក្នុង​សាលា​ប្រជុំ, ហើយ​ទ្រង់​បង្រៀន​គេ។  នៅ​ទី​នោះ​ មាន​បុរស​ម្នាក់​ ស្វិត​ដៃ​ស្ដាំ។  ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារីស៊ី ​តាម​មើល​ព្រះយេស៊ូ, ក្រែង​លោ​ព្រះអង្គ ​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ, ព្រោះ​គេ​ ចង់​រក​លេស ​ចោទ​ប្រកាន់​ព្រះអង្គ។ ព្រះយេស៊ូ​ឈ្វេង​យល់​ ចិត្ត​គំនិត ​របស់​ពួក​គេ, ទ្រង់ ​ក៏​មាន​ព្រះបន្ទូល ​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ ​ថា៖ «ចូរ​ក្រោក​ឡើង, មក​ឈរ​នៅ​កណ្ដាល​គេ​ឯណេះ។» បុរស​នោះ​ ក៏​ក្រោក​ឈរ​ឡើង។



ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គេ​ថា៖
«ខ្ញុំ​ សុំ​សួរ​ អ្នក​រាល់​គ្នា​ថា, នៅ​ថ្ងៃ​សប្ប័ទ, តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់?   តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​អោយ​វិនាស​អន្តរាយ?»


ព្រះអង្គ​ បែរ​ ព្រះភក្ត្រ​ទត​មើល​ មនុស្ស​ទាំង​អស់ ​ដែល​នៅ​ជុំវិញ, រួច​មាន​ព្រះបន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ លាត​ដៃ​មើល៍។» គាត់​ក៏​លាត​ដៃ, ហើយ​ដៃ​គាត់​បាន​ជា ​ដូច​ដើម​វិញ។ ពួក​គេ ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង, ហើយ​ពិគ្រោះ​គ្នា, គិត​ធ្វើ​យ៉ាង​ណា​ ដើម្បី​ប្រឆាំង​នឹង​ព្រះយេស៊ូ។


ព្រះយេស៊ូ​ ជ្រើស​រើស​សាវ័ក ​ដប់ពីរ​រូប


នៅ​គ្រា​នោះ, ព្រះយេស៊ូ​ យាង​ឡើង​ទៅ​លើ​ភ្នំ ​ដើម្បី​អធិស្ឋាន។  ព្រះអង្គ​ អធិស្ឋាន ​ពេញ​មួយ​យប់។  លុះ​ព្រលឹម​ឡើង ព្រះអង្គ ​ត្រាស់​ហៅ​សិស្សមក។  ក្នុង​ចំណោម​សិស្ស​ទាំង​នោះ, ព្រះអង្គ ​ជ្រើស​យក​ ដប់ពីរ​រូប, ហើយ​ ប្រទាន ​ងារ​ជា​ទូត​ របស់​ព្រះអង្គ, គឺ​មាន​ ស៊ីម៉ូន ​ដែល​ទ្រង់ ​ប្រទាន​ឈ្មោះ​ថា ពេត្រុស, និង ​អនទ្រេ ​ជា​ប្អូន ​របស់​គាត់, យ៉ាកុប, យ៉ូហាន, ភីលីព, បាថូឡូមេ, ម៉ាថាយ, ថូម៉ាស, យ៉ាកុប ​ជា​កូន ​របស់​ លោក​អាល់ផាយ, ស៊ីម៉ូន ​ហៅ​អ្នក​ជាតិ​និយម, យូដាស​ ជា​កូន ​លោក​យ៉ាកុប. និង ​យូដាស​ អ៊ីស្ការីយ៉ុត ​ដែល​នឹង​ក្បត់​ព្រះអង្គ។


ព្រះយេស៊ូ ​បង្រៀន​បណ្ដាជន និង​ប្រោស​អ្នក​ជំងឺ ​អោយ​ជា


ព្រះយេស៊ូ​ យាង​ចុះ​ពី​លើ​ភ្នំ​ ជា​មួយ​សិស្ស​ទាំង​នោះ ​មក​ប្រថាប់​ នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។  នៅ​ទី​នោះ មាន​សិស្ស​ជា​ច្រើន, និង​ប្រជាជន​ពី​ស្រុក​យូដា, ពី​ក្រុង​យេរូសាឡឹម, ពី​ក្រុង​ទីរ៉ូស, និង​ក្រុង​ស៊ីដូន ​នៅ​តាម​មាត់​សមុទ្រ មក​រង់ចាំ​ព្រះអង្គ​ យ៉ាង​កកកុញ។
គេ​នាំ​គ្នា​ មក​ស្ដាប់​ ព្រះអង្គ និង​សូម​ព្រះអង្គ ​ប្រោស​គេ ​អោយ​ជា​ពី​ជំងឺ។  រីឯ ​អស់​អ្នក ​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ក៏​បាន​ជា​ដែរ។ បណ្ដាជន​ ប្រជ្រៀត​គ្នា​ ចូល​មក​ពាល់​ព្រះយេស៊ូ, ដ្បិត​មាន​ឫទ្ធានុភាព ​ចេញ​ពី​ព្រះអង្គ ​មក ប្រោស​គេ​អោយ​ជា​គ្រប់ៗ​គ្នា។


សុភមង្គល និង​អពមង្គល


ព្រះយេស៊ូ ​ងើប​ព្រះភក្ត្រ​ ទត​មើល​សិស្ស របស់​ព្រះអង្គ, ហើយ​ មាន​ព្រះបន្ទូល​ថា៖


«អ្នក​រាល់​គ្នា ​ដែល​ជា​ជន​ក្រខ្សត់​អើយ,
អ្នក​មាន​សុភមង្គល​ហើយ,
ដ្បិត​អ្នក​រាល់​គ្នា​ បាន​ទទួល​ព្រះរាជ្យ ​របស់​ព្រះជាម្ចាស់។
អ្នក​រាល់​គ្នា​ ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ,
អ្នក​មាន​សុភមង្គល​ហើយ,
ដ្បិត​អ្នក​រាល់​គ្នា​ នឹង​បាន​ឆ្អែត។
អ្នក​រាល់​គ្នា​ ដែល​កំពុង​តែ​យំ​សោក​អើយ,
អ្នក​មាន​សុភមង្គល​ហើយ,
ដ្បិត​អ្នក​រាល់​គ្នា​ នឹង​បាន​ត្រេក​អរ។
ប្រសិន​បើ​ មាន​គេ​ស្អប់ លែង​រាប់​រក ​អ្នក​រាល់​គ្នា,
ប្រសិន​បើ​គេ ត្មះតិះដៀល ​បង្ខូច​ឈ្មោះ ​អ្នក​រាល់​គ្នា,
ព្រោះ​តែ​បុត្រ​មនុស្ស,
អ្នក​រាល់​គ្នា​ មាន​សុភមង្គល​ហើយ។


«នៅ​គ្រា​នោះ, ​ចូរ​មាន​ អំណរ​សប្បាយ​ឡើង, ដ្បិត​អ្នក​រាល់​គ្នា​ ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរមសុខ។  កាល​ពី​ជំនាន់​មុន, បុព្វបុរស ​របស់​គេ​ ក៏​បាន​ប្រព្រឹត្ត​ ចំពោះ​ពួក​ព្យាការី​ ដូច្នោះ​ដែរ។


«ចំណែក​ឯ​អ្នក​រាល់​គ្នា ​ដែល​ជា​អ្នក​មាន​អើយ,
អ្នក​នឹង​ត្រូវ​វេទនា, ព្រោះ​អ្នក​រាល់​គ្នា​
បានទទួល​ ការ​សំរាល​ទុក្ខ ​រួច​ស្រេច​ហើយ។
អ្នក​រាល់​គ្នា ​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ,
អ្នក​នឹង​ត្រូវ​វេទនា,
ដ្បិត​អ្នក​រាល់​គ្នា ​នឹង​ស្រេក​ឃ្លាន​ ជា​ពុំខាន។
អ្នក​រាល់​គ្នា​ ដែល​កំពុង​តែ​ត្រេកអរ​អើយ,
អ្នក​នឹង​ត្រូវ​វេទនា,
ព្រោះ​អ្នក​រាល់​គ្នា នឹង​កាន់​ទុក្ខ ,ហើយ​ យំ​សោក​ជា​ពុំខាន។
អ្នក​រាល់​គ្នា ​ដែល​មនុស្ស​ទាំង​អស់ កោត​សរសើរ​អើយ,
អ្នក​ត្រូវ​វេទនា​ហើយ,
ព្រោះ​បុព្វបុរស​ របស់​គេ ​ក៏​បាន​ប្រព្រឹត្ត
ចំពោះ​ពួក​ព្យាការី​ក្លែងក្លាយ​ ដូច្នោះ​ដែរ។


សេចក្ដី​ស្រឡាញ់ ​ចំពោះ​ ខ្មាំង​សត្រូវ


«ខ្ញុំ​សុំ​ប្រាប់​អ្នករាល់​គ្នា ​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ ថា, ចូរ​ស្រឡាញ់ ​ខ្មាំង​សត្រូវ​ របស់​ខ្លួន. និង​ធ្វើ​អំពើ​ល្អ​ ដល់​អស់​អ្នក ​ដែល​ស្អប់​អ្នក​រាល់​គ្នា។ ត្រូវ​ជូន​ពរ​ ដល់​អស់​អ្នក ​ដែល​ប្រទេចផ្ដាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះជាម្ចាស់។  សូម​ទ្រង់ ​ប្រទាន​ពរ​ ដល់​អស់​អ្នក ​ដែល​បៀតបៀន ​អ្នក​រាល់​គ្នា។ ប្រសិន ​បើ​ មាន​គេ ​ទះ​កំផ្លៀង​អ្នក​ម្ខាង, ចូរ ​បែរ​អោយ​គេ ​ទះ​ម្ខាង​ទៀត​ចុះ។  ប្រសិន​បើ គេ​យក​អាវ​ធំ ​របស់​អ្នក, ចូរ​អោយ​គេ​ យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ បើ​មាន​អ្នក​ណា​ សុំ​អ្វី​ពី​អ្នក, ចូរ​អោយ​គេ​ទៅ, ហើយ​ បើ​គេ​ រឹប​អូស​យក​អ្វី ​ដែល​ជា​របស់​អ្នក, ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ បើ​អ្នក​រាល់​គ្នា ​ចង់​អោយ​គេ​ ប្រព្រឹត្ត​ចំពោះ​ខ្លួន ​បែប​ណា, ត្រូវ​ប្រព្រឹត្ត​ ចំពោះ​គេ ​បែប​នោះ​ដែរ។ 


«បើ​អ្នក​រាល់​គ្នា​ ស្រឡាញ់ ​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា, តើ​ នឹង​មាន​គុណ​បំណាច់​អ្វី?  សូម្បី​តែ​មនុស្ស​បាប​ ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។   ហើយ ​បើ​អ្នក​រាល់​គ្នា​ ធ្វើ​អំពើ​ល្អ ​តែ​ជា​មួយ​មនុស្ស​ណា​ ដែល​ធ្វើ​អំពើ​ល្អ​ ដល់​អ្នក​រាល់​គ្នា, តើ​ នឹង​មាន​គុណ​បំណាច់​អ្វី?  សូម្បី​តែ​មនុស្ស​បាប​ ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ ដល់​គ្នា​គេ​ដែរ។ បើ ​អ្នក​រាល់​គ្នា ​អោយគេ​ខ្ចី ដោយ​សង្ឃឹម​ថា​ នឹង​បាន​សំណង​វិញ, តើ ​នឹង​មាន​គុណ​បំណាច់​អ្វី?  សូម្បី​តែ​មនុស្ស​បាប​ ក៏​អោយ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។  ចូរ​ស្រឡាញ់​ ខ្មាំង​សត្រូវ​របស់​ខ្លួន, ហើយ ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ, ព្រម​ទាំង​អោយ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ ចង់​បាន​អ្វី​វិញ​អោយ​សោះ។  ពេល​នោះ អ្នក​រាល់​គ្នា​ នឹង​ទទួល​រង្វាន់​យ៉ាង​ធំ។  អ្នក​រាល់​គ្នា ​នឹង​បាន​ទៅ​ជា​កូន ​របស់​ព្រះជាម្ចាស់​ ដ៏​ខ្ពង់ខ្ពស់​បំផុត, ដ្បិត​ព្រះអង្គ ​ក៏​មាន​ព្រះហឫទ័យ​សប្បុរស​ ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ ចូរ​មាន​ចិត្ត​មេត្តាករុណា ដូច​ព្រះបិតា ​របស់​អ្នក​រាល់​គ្នា​ ដែល​មាន​ព្រះហឫទ័យ​មេត្តាករុណា។


កុំ​ថ្កោល​ទោស​អ្នក​ដទៃ


«កុំ​ថ្កោល​ទោស ​អ្នក​ដទៃ​អោយ​សោះ, នោះ​ ព្រះជាម្ចាស់​ ក៏​មិន​ថ្កោល​ទោស ​អ្នក​រាល់​គ្នា​ដែរ។  កុំ​ផ្ដន្ទាទោស​ អ្នក​ដទៃ​អោយ​សោះ, នោះ​ ព្រះជាម្ចាស់ ​ក៏​មិន​ផ្ដន្ទាទោស ​អ្នក​រាល់​គ្នា​ដែរ។  ត្រូវ​លើកលែង​ទោស​ អោយ​អ្នក​ដទៃ, នោះ​ ព្រះជាម្ចាស់ ​នឹង​លើកលែង​ទោស ​អោយ​អ្នក​រាល់​គ្នា។  ចូរ​ធ្វើ​អំណោយ​ ដល់​អ្នក​ដទៃ, នោះ ​ព្រះជាម្ចាស់​ នឹង​ប្រទានអំណោយ​ ដល់​អ្នក​រាល់​គ្នា​ដែរ។  ទ្រង់​ នឹង​ប្រទាន​ មក​យ៉ាង​បរិបូណ៌​ ហូរហៀរ។  ព្រះជាម្ចាស់ ​នឹង​វាល់​អោយ​អ្នក តាម​រង្វាល់ ​ដែល​អ្នក​វាល់​អោយ​អ្នក​ដទៃ»


ព្រះយេស៊ូ ​មាន​ព្រះបន្ទូល​ ជា​ពាក្យ​ប្រស្នា ​ទៅ​គេ​ទៀត​ថា៖ «មនុស្ស​ខ្វាក់ ​ពុំ​អាច​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ទៀត ​បាន​ឡើយ។  បើ​ធ្វើ​ដូច្នោះ មុខ​ជា​ធ្លាក់​រណ្ដៅ ​ទាំង​ពីរ​នាក់ ​មិន​ខាន។ ពុំ​ដែល​មាន​សិស្ស​ណា​ ធំ​ជាង​គ្រូ​ឡើយ, ប៉ុន្តែ សិស្ស​ដែល​បាន​ទទួល​ចំណេះ​ សព្វ​គ្រប់ អាច​ស្មើ​ នឹង​គ្រូ​បាន។ ហេតុ​អ្វី ​បាន​ជា​អ្នក​ មើល​ឃើញ​ ល្អង​ធូលី ​នៅ​ក្នុង​ភ្នែក​ របស់​បង​ ប្អូន​អ្នក, តែ​មើល​មិន​ឃើញ ​ធ្នឹម​នៅ​ក្នុង​ភ្នែក​  របស់​អ្នក​ផ្ទាល់​ ដូច្នេះ? បើ​អ្នក​មើល​ធ្នឹម​ នៅ​ក្នុង​ភ្នែក​ របស់​អ្នក​ មិន​ទាំង​ឃើញ​ផង, ម្ដេច ​ក៏​ហ៊ាន​និយាយ​ទៅ​បង​ប្អូន​ថា, “ទុក​អោយ​ខ្ញុំ​ ផ្ដិត​យក​ល្អង​ធូលី​នេះ ​ចេញ​ពី​ភ្នែក​អ្នក?”  មនុស្ស​មាន​ពុត​អើយ, ចូរ​យក ​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ ជា​មុន​សិន, ទើប​អ្នក ​មើល​ឃើញ​ច្បាស់, ល្មម​ នឹង​ផ្ដិត​យក​ល្អង​ធូលី​ ចេញ​ពី​ភ្នែក ​របស់​បង ​ប្អូន​អ្នក​បាន


ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់


«ដើម​ឈើ​ល្អ មិន​ដែល​អោយ​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ ក៏​មិន​ដែល​អោយ​ផ្លែ​ល្អ​ដែរ, ដ្បិត ​គេ​ស្គាល់​ដើម​ឈើ​បាន ដោយសារ​ផ្លែ​វា។  ពុំ​ដែល​មាន​នរណា ​បេះ​ផ្លែ​ឧទុម្ពរ ឬ​ផ្លែ​ទំពាំងបាយជូរ ​ពី​គុម្ព​បន្លា​ឡើយ។ មនុស្ស​ល្អ​ តែង​ប្រព្រឹត្ត​ អំពើ​ល្អ, ព្រោះ​ចិត្ត​របស់​គេ​ល្អ, រីឯ​ មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ត​ អំពើ​អាក្រក់, ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ដ្បិត ​មាត់​របស់​មនុស្ស ​តែង​ស្រដី​ចេញ​មក​ នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរហៀរ ​នៅ​ក្នុង​ដួង​ចិត្ត ​របស់​ខ្លួន


មនុស្ស​ពីរ​នាក់​សង់​ផ្ទះ


«ហេតុ​អ្វី​ បាន​ជា​អ្នក​រាល់​គ្នា ​ហៅ​ខ្ញុំ​ថា, “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែ​មិន​ប្រព្រឹត្ត ​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ? អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ, ហើយ ​ប្រព្រឹត្ត​តាមខ្ញុំ ​សុំ​បង្ហាញ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា, គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា, អ្នក​នោះ ប្រៀប​បាន​ នឹង​មនុស្ស​ម្នាក់ ​ដែល​សង់​ផ្ទះ។  គាត់​ជីក​ដី​យ៉ាង​ជ្រៅ, ហើយ ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម, លុះ​ទឹក​ជំនន់​មក​ដល់ទោះ​បី ​ទឹក​ហូរ​មក​ប៉ះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​អោយ​ផ្ទះ​នោះ​ រង្គើ​បាន​ដែរ, ព្រោះ​គាត់​បាន​សង់​យ៉ាង​មាំ។ ចំណែក​ឯ​អ្នក ​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ នឹង​មនុស្ស​ម្នាក់​ ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។  លុះ​ទឹក​ហូរ​មក​ បោក​ផ្ទះ​នោះ ផ្ទះ​នោះ ​ក៏​រលំ​ខូច​ខាត​ភ្លាម, គ្មាន​អ្វី​សល់​ឡើយ»








Luke

1 2 3 4 5 6 7 8 9 10 11 12 13 14 15

16 17 18 19 20 21 22 23 24








 

Theary's BLOG

Published Articles of Vietnamization

Vietnamization: Military Occupation - Present
1 | 2 | 3 | 4 | 5 | 6 | 7 Francois Ponchaud, a French Jesuit who had diligently chronicled the destructiveness of the Khmer Rouge in his book "Cambodia: Year Zero," maintained that the Vietnamese were conducting a [ ... ]


Translator

English Afrikaans Albanian Arabic Armenian Azerbaijani Basque Belarusian Bulgarian Catalan Chinese (Simplified) Chinese (Traditional) Croatian Czech Danish Dutch Estonian Filipino Finnish French Galician Georgian German Greek Haitian Creole Hebrew Hindi Hungarian Icelandic Indonesian Irish Italian Japanese Korean Latvian Lithuanian Macedonian Malay Maltese Norwegian Persian Polish Portuguese Romanian Russian Serbian Slovak Slovenian Spanish Swahili Swedish Thai Turkish Ukrainian Urdu Vietnamese Welsh Yiddish