CIVIL RESISTANCE


My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters)     TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ  [ ... ]


CIVIC EDUCATION


សាលា ចំណេះដឹង មូលដ្ឋាន

Basic Knowledge Academy

 

 

សេចក្តីផ្តើម, ទិដ្ឋភាពទូទៅ INTRODUCTION / OVERVIEW

 

គ្រូបង្រៀន៖ លោកស្រី សេង ធារី (បរិញ្ញាប័ត្រ ផ្នែកវិទ្យាសាស្ត្រ នយោបាយ អន្ដរជាតិ ពីសកលវិទ្យាល័យ ចចថោន នៅវ៉ាស៊ីនតោន ឌីស៊ី; បណ្ឌិតច្បាប់ ពីសាលាច្បាប់ នៃសាកលវិទ្យាល័យ មីឈីហ្គែន, ហើយ ប្រហែល ជាជនជាតិខ្មែរ ដំបូងគេ ដែលបាន ប្រលងជាប់ គណៈមេធាវី ក្នុងរដ្ឋ ញូវយ៉ក)។ គាត់ មានបទពិសោធ ការងារ យ៉ាងស៊ីជម្រៅ និងទូលំទូលាយ នៅកម្ពុជា ចាប់តាំង ពីឆ្នាំ ១៩៩៥ (បង្រៀន នៅក្រសួងយុត្តិធម៌, ធ្វើការ ក្នុងវិស័យ ឯកជន នៅក្រុមហ៊ុនច្បាប់ អាមេរិក, ដឹកនាំ អង្គការ សិទ្ធិមនុស្ស ជាច្រើន); ហើយ សរសេរ ជាទៀងទាត់ អំពី បញ្ហា សង្គម, នយោបាយ, និងច្បាប់ សម្រាប់ ការបោះពុម្ពផ្សាយ។ គាត់ បានធ្វើដំណើរ ទៅគ្រប់ខេត្ត នៃប្រទេស កម្ពុជា យ៉ាងហោចណាស់ ៣-៤ ដង សម្រាប់ ការងារ, ច្រើនទៀត ក្នុងការដើរលេង។ គាត់ បានធ្វើដំណើរ ទៅកាន់ប្រទេស ជាច្រើន រាប់មិនអស់ នៅលើពិភពលោក, ទីក្រុងជាច្រើន ច្រើនដង។


Instructor: Ms. Theary C. Seng (International Politics degree from Georgetown University, Juris Doctor from the University of Michigan Law School)


ប្រវត្តិរូបសង្ខេប | Curriculum vitae

 

អ្នកចូលរួម៖ មានមួយណា ក៏បាន—អាយុ ពី៥ ទៅ ១០០ឆ្នាំ; យល់ ភាសាខ្មែរ; មានបំណង ចង់រៀន/ចង់ដឹង; អ្នក ដែលគ្មាន ធនធាន/លុយ; ពលករ ចំណាកស្រុក នៅ ថៃ, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, និងទីផ្សេងទៀត; លើកទឹកចិត្ត ឱ្យក្រុមគ្រួសារ ទាំងមូល មើល និងរៀន ជាមួយគ្នា, ហើយ បន្ទាប់មក ពិភាក្សាគ្នា, មុនគេង ឬព្រឹកថ្ងៃអាទិត្យបន្ទាប់ ពេលញ៉ាំ អាហារព្រឹក។


Participants: Ages 5 to 100 who understands Khmer and desires to learn/know, Encourage the whole family to watch and learn together, and afterward discuss with each other before going to sleep or the next Sunday morning at breakfast.


ថ្លៃសិក្សា៖ ឥតគិតថ្លៃ | Tuition: Free


ប្រធានបទ | Topics


- ២០ មិថុនា ២០២១ (June 20)៖ ការអប់រំ (ពិពណ៌នា លម្អិត អំពី ប្រព័ន្ធ អប់រំ អាមេរិក; កម្រិត នីមួយៗ; មួយថ្ងៃ នៅក្នុងជីវិត របស់ សិស្សបឋម, សិស្ស អនុវិទ្យាល័យ, និស្សិត សាកលវិទ្យាល័យ, និស្សិត ច្បាប់, និស្សិត ពេទ្យ; តើ សញ្ញាប័ត្រ និងអក្សរកាត់ ខុសគ្នា មានន័យ យ៉ាងម៉េច) | Overview of EDUCATION, with focus on the American system for comparison

មេរៀន​ ទី១ | Lesson 1

 


- ២៦ មិថុនា ២០២១ (June 26)៖ ភូមិសាស្ត្រ និងនយោបាយ, អក្សរសង្ខេប នៃស្ថាប័ន ផ្នែកទី ១ | GEOGRAPHY (Physical, Human), Political Groupings, and related Institutional Acronyms -- Part 1

មេរៀន​ ទី២ | Lesson​ 2

 


- ៣ កក្កដា ២០២១ (July 3៖ ភូមិសាស្ត្រ និងនយោបាយ, អក្សរសង្ខេប នៃស្ថាប័ន, ផ្នែកទី ២ | GEOGRAPHY: Political Groupings -- Part 2


មេរៀន​ ទី៣ | Lesson 3

 

 

- ១០ កក្កដា ២០២១ (July 10)៖ អក្សរកាត់ តាំងពី អ៊ុនតាក់(ឧទាហរណ៍៖ ស៊ីដា, អេដស៍, ហ៊ីវ, យូនីសេហ្វ, យូអេសអេអាយឌី) និងពាក្យ បរទេស ផ្សេងទៀត ដែលយើង បានបញ្ចូល ទៅក្នុង ភាសាខ្មែរ នៅការប្រើប្រាស់ ប្រចាំថ្ងៃ | ACRONYMS and other FOREIGN WORDS incorporated into the Khmer language since Untac


មេរៀន​ ទី៤ | Lesson 4

 

 

- ១៧ កក្កដា ២០២១ (July 17)៖ ជំហាន ជាក់ស្តែង ដើម្បី មានសុខភាពល្អ (ការការពារ ប្រសើរជាង ការព្យាបាល), ការលូតលាស់ ផ្ទាល់ខ្លួន (ការអភិវឌ្ឍ ក្នុងសង្គមយើង ជាក់ស្តែង -- គ្រួសារយើង, ភូមិយើង, រាល់ថ្ងៃ ឥឡូវនេះ) ក្នុងកំឡុងពេល យើង ធ្វើការ ដើម្បី ផ្លាស់ប្តូរ របបបំផ្លាញនេះ និងការរំពឹងទុក របស់យើង ចំពោះ រដ្ឋាភិបាល ប្រជាធិបតេយ្យ ថ្មីមួយ (នាយករដ្ឋមន្រ្តី សម រង្ស៊ី, ឧបនាយករដ្ឋមន្រ្តី ស ខេង!) | Practical, daily steps to HEALTH and PERSONAL GROWTH (development) amidst our work to change regime and our anticipation of a democratic government (Prime Minister Sam Rainsy, Deputy PM Sar Kheng!)


មេរៀន​ ទី៥ | Lesson​ 5

 

 

- ២៤ កក្កដា ២០២១ (July 24)៖ អំពី ស្ថាប័ន ផ្សេងៗ, ទាំងអន្តរជាតិ ទាំងជាតិ, ធ្វើការ នៅកម្ពុជា (អង្គការ សហប្រជាជាតិ និងភ្នាក់ងារ ជាច្រើនរាប់មិនអស់, អង្គការ សុខភាព ពិភពលោក, សមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬអាស៊ាន) About the various institutions and groups – both domestic and foreign – working in Cambodia: e.g. United Nations (UNDP, Unicef, UN Office for Human Rights), World Bank, International Monetary Fund, Asian Development Bank (ADB), WHO, Embassies, ASEAN


មេរៀន​ ទី៦ | Lesson 6

 

 

- ៣១ កក្កដា ២០២១ (July 31)៖ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ជុំវិញ ពិភពលោក | Colleges and Universities around the world


មេរៀន​ ទី៧ | Lesson​​7

 

 

- ៧ សីហា ២០២១ (Aug. 7)៖ ការអភិវឌ្ឍសង្គម, ការអប់រំ បន្ទាប់ពី សម័យខ្មែរក្រហម | Social Development, Education since the End of Khmer Rouge Era


មេរៀន​ ទី៨ | Lesson 8

 

 

គុណវុឌ្ឍិ របស់គ្រូ | Instructor's Qualifications

ខ្ញុំ មិន ដែលក្លាយ ជាអ្នកមាន (លុយ) ទេ, រហូតមកដល់ សព្វថ្ងៃនេះ។ ខ្ញុំ ដឹង ពីតម្លៃលុយ, ប៉ុន្តែ ខ្ញុំ មិនដេញតាមវា ពីព្រោះ ខ្វះពេលវេលា ដើម្បី ធ្វើអ្វី ដែលល្អជាង។ ប្រសិនបើ ខ្ញុំ ដេញតាមលុយ, ខ្ញុំ មិន បានធ្វើការ នៅកម្ពុជាទេ។ ហើយ ប្រសិនបើ ខ្ញុំ ធ្វើការរកលុយ នៅស្រុកខ្មែរ, សម្លេងខ្ញុំ មិនមុត រឹងមាំ អញ្ចឹងទេ។ ហើយ ជនបរទេស នឹងមិនដឹង អំពី វៀតណាមនីយកម្ម ជាប្រព័ន្ធ នៅកម្ពុជា និងនៅតែ ចោទប្រកាន់យើង ពីការប្រកាន់ ពូជសាសន៍។ ឬក៏គ្មាន ការយល់ដឹង អំពី កង្វះខាត នៃការសរសេរ ភាសាខ្មែរ និងកំរិតភាសារខ្មែរ, ឬការបំភាន់ នៅសាលាក្តី ខ្មែរក្រហម, ជាដើម។

ការអប់រំ ថ្លៃៗ ដោយគុណភាព របស់ខ្ញុំ ត្រូវបានបង់ ពីគ្រីស្ទាន (ជាពិសេស ឪពុកម្តាយធម៌ របស់ខ្ញុំ) និងរដ្ឋាភិបាល អាមេរិក។ ខ្ញុំ ជាអ្នកមាន (សំបូរ) ឱកាស ល្អៗ ជាច្រើន, មានសំបូរ មិត្តភក្តិ ដែលមានគុណភាព ខ្ពស់, មានសំបូរ ចំណេះដឹង ជ្រៅខ្ពស់, មានសំបូរ បទពិសោធន៍ ធំទូលាយ និងជ្រៅ។ មានប្រភេទនេះ ខ្ញុំ ឱ្យតម្លៃ។

 

តម្លៃសិក្សា ក្នុងមួយឆ្នាំ នៅសាកលវិទ្យាល័យ ចចថោន គឺ $៥៥,០០០ (ប្រាំម៉ឺន ប្រាំ​ពាន់ ដុល្លារ អាមេរិច)។ នេះ, គ្រាន់តែ តម្លៃ មូលដ្ឋាន បង់ឱ្យ ចចថោន ប៉ុណ្ណោះ។ បូក នឹងថ្លៃដើម នៃគេហដ្ឋាន ក្នុងមួយឆ្នាំ គឺ $២០,០០០ (ពីរម៉ឺន ដុល្លារ) ផ្សេងទៀត។ បូក នឹងថ្លៃដើម នៃអាហារ, សៀវភៅ សម្រាប់ វគ្គសិក្សា នីមួយៗ, ការធ្វើដំណើរ តាមផ្លូវអាកាស រវាង ផ្ទះ និងសាលារៀន ក្នុងកំឡុងពេល ឈប់សម្រាក (បុណ្យណូអែល, រដូវក្តៅ, បុណ្យថ្លែងអំណរគុណ, បុណ្យអ៊ីស្ទើរ) គឺ $១០,០០០ (មួយម៉ឺន ដុល្លារ) ផ្សេងទៀត។ ហើយ តួលេខសរុប បូក នឹងបួនឆ្នាំ ដើម្បីទទួល បរិញ្ញាបត្រ។

 

តម្លៃសិក្សា ក្នុងមួយឆ្នាំ នៅសាលា​ច្បាប់ សាកលវិទ្យាល័យ មីឈីហ្គែន គឺ ជិត $៧០,០០០ (ប្រាំពីរម៉ឺន ដុល្លារ អាមេរិច)។ នេះ, គ្រាន់តែ តម្លៃ មូលដ្ឋាន បង់ឱ្យ សាលា​ច្បាប់ ប៉ុណ្ណោះ។ បូក នឹងថ្លៃដើម នៃគេហដ្ឋាន ក្នុងមួយឆ្នាំ គឺ $១២-១៥,០០០ (មួយម៉ឺន ប្រាំ​ពាន់ ដុល្លារ) ផ្សេងទៀត។ បូក នឹងថ្លៃដើម នៃអាហារ, សៀវភៅ សម្រាប់ វគ្គសិក្សា នីមួយៗ, ការធ្វើដំណើរ តាមផ្លូវអាកាស រវាង ផ្ទះ និងសាលារៀន ក្នុងកំឡុងពេល ឈប់សម្រាក (បុណ្យណូអែល, រដូវក្តៅ, បុណ្យថ្លែងអំណរគុណ, បុណ្យអ៊ីស្ទើរ) គឺ $១០,០០០ (មួយម៉ឺន ដុល្លារ) ផ្សេងទៀត។ ហើយ តួលេខសរុប បូក នឹងបីឆ្នាំ ដើម្បីទទួល បណ្ឌិតច្បាប់ (Juris Doctor)។

 



ប្រព័ន្ធ អប់រំ អាមេរិក

 

 

ថ្ងៃដំបូង នៃមត្តេយ្យ, ដោយផ្ទាល់, សម្រាប់ ក្មេងអាយុ 5ឆ្នាំ គួរឱ្យស្រឡាញ់នេះ។ នាង រស់នៅ រដ្ឋកាលីហ្វ័រញ៉ា។ ឪពុក របស់នាង, ជាមេធាវីផង, គឺ ជាប្អូនជីដូនមួយ របស់ខ្ញុំ។ សារ ពីម្តាយនាង៖ «នាង រំភើបណាស់ ដែលបានត្រលប់ ចូលក្នុងថ្នាក់រៀនវិញ, ដូច្នេះ នាង បានដាក់ខ្លួននាង ចូលគេង ខ្លួនឯង នៅពេលយប់មុន, ដុសធ្មេញ, បញ្ចប់អាហារពេលព្រឹក, និងខ្ចប់ អាហារសម្រន់/សាកាដូ របស់នាង—ទាំងអស់ ដោយគ្មាន យើង ត្រូវប្រាប់នាង! នាង ស្រឡាញ់ សាលារៀន ដោយផ្ទាល់, ហើយ គ្រូ និយាយថា នាង ពិតជាពូកែណាស់!

 

One planet, two starkly different worlds. This sweet 5-year-old’s father was a Cambodian refugee, now an American lawyer. Then, I think of the children in my neighborhood who are living in conditions of 1,000 years ago. Even without classes suspended by Covid, they were not getting a basic education. Most of the 5 year-olds are stunted from insufficient daily intake of nutrients, impacting on their brain development as well as other physical and mental growth. One of the core sources of education for them is the karaoke love songs of break-ups, betrayals, sappy self-pity blaring throughout the day to which they know the mind-numbing lyrics by heart.

 

 

មេរៀន​ ទី៩ | Lesson​ 9

 

 

 


ភូមិសាស្ត្រ និងនយោបាយ, ផ្នែកទី ១

 


ភូមិសាស្ត្រ និងនយោបាយ, ផ្នែកទី ២


 

 

 


 

Theary's BLOG

Translator

English Afrikaans Albanian Arabic Armenian Azerbaijani Basque Belarusian Bulgarian Catalan Chinese (Simplified) Chinese (Traditional) Croatian Czech Danish Dutch Estonian Filipino Finnish French Galician Georgian German Greek Haitian Creole Hebrew Hindi Hungarian Icelandic Indonesian Irish Italian Japanese Korean Latvian Lithuanian Macedonian Malay Maltese Norwegian Persian Polish Portuguese Romanian Russian Serbian Slovak Slovenian Spanish Swahili Swedish Thai Turkish Ukrainian Urdu Vietnamese Welsh Yiddish