CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
ការព្រមានពួកអ្នកមាន
ចំពោះអ្នកមានវិញ, ចូរស្រែកទ្រហោយំទៅ, ព្រោះទុក្ខលំបាក នឹងកើតមានដល់អ្នករាល់គ្នា ជាពុំខាន។ ទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា រលួយអស់, ហើយសម្លៀកបំពាក់ របស់អ្នករាល់គ្នា ក៏ត្រូវកណ្ដៀរស៊ីដែរ។ មាសប្រាក់ របស់អ្នករាល់គ្នា ត្រូវច្រែះស៊ី, ហើយច្រែះនេះ ធ្វើជាបន្ទាល់ទាស់ នឹងអ្នករាល់គ្នា, ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត។ អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក, ឥតបើកប្រាក់ឈ្នួល អោយពួកកម្មករ ដែលច្រូតកាត់ ក្នុងស្រែ របស់អ្នករាល់គ្នាឡើយ។ មើល៍! សំរែកអ្នកច្រូតទាំងនោះ បានលាន់ទៅដល់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នា រស់នៅលើ ផែនដីនេះ យ៉ាងសម្បូណ៌សប្បាយ, ថ្កុំថ្កើងរុងរឿង, ហើយ អ្នករាល់គ្នា បំពេញចំណង់ចិត្តខ្លួន យ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ អ្នករាល់គ្នា បានដាក់ទោស និងប្រហារជីវិត មនុស្សសុចរិត, តែ គេពុំបានប្រឆាំងតបត នឹងអ្នករាល់គ្នាវិញឡើយ។ ការអត់ធ្មត់ និងការព្យាយាមអធិស្ឋាន ដូច្នេះ បងប្អូនអើយ, ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេល ព្រះអម្ចាស់ យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ ទន្ទឹងរង់ចាំភោគផល ដ៏ថ្លៃវិសេស ដែលដីផ្ដល់អោយ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និងចុងរដូវ។ បងប្អូន ក៏ដូច្នោះដែរ។ ចូរមានចិត្តអត់ធ្មត់, តាំងចិត្តអោយរឹងប៉ឹង, ដ្បិតព្រះអម្ចាស់ ជិតយាងមកដល់ហើយ។ បងប្អូនអើយ, មិនត្រូវរអ៊ូរទាំ នឹងគ្នាទៅវិញទៅមកឡើយ, ដើម្បីកុំអោយមានទោស, ដ្បិតព្រះជាម្ចាស់ ដែលជាចៅក្រម, ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ, ចូរយកតំរាប់តាម ពួកព្យាការី ដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់, ហើយ ថ្លែងព្រះបន្ទូល ក្នុងព្រះនាមព្រះអម្ចាស់។ យើងតែងតែសរសើរ អស់អ្នកដែលចេះស៊ូទ្រាំថា, ជាអ្នកមានសុភមង្គល។ បងប្អូន ធ្លាប់ឮគេនិយាយស្រាប់ហើយថា, លោកយ៉ូប ចេះស៊ូទ្រាំយ៉ាងណាៗនោះ, ហើយ បងប្អូន ក៏ឃើញដែរថា, នៅទីបំផុត ព្រះអម្ចាស់ អោយគាត់ បានទៅជាយ៉ាងណា, ដ្បិត ព្រះអម្ចាស់ មានព្រះហឫទ័យ អាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។ ជាពិសេស បងប្អូនអើយ, កុំស្បថអោយសោះ, គឺកុំយកមេឃ, យកផែនដី ឬយកអ្វីផ្សេងទៀត មកធ្វើជាប្រធានសម្បថឡើយ។ បើថា «មែន» អោយប្រាកដជា «មែន», «ទេ» អោយប្រាកដជា «ទេ» ដើម្បីកុំអោយមានទោស។
ក្នុងចំណោមបងប្អូន, បើមាននរណាម្នាក់ កើតទុក្ខលំបាក ត្រូវអោយគាត់អធិស្ឋាន។ បើមាននរណា អរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ ក្នុងចំណោមបងប្អូន, បើនរណា មានជំងឺ ត្រូវអញ្ជើញ ព្រឹទ្ធាចារ្យ របស់ក្រុមជំនុំមក ដើម្បីអោយលោកទាំងនោះ អធិស្ឋានអោយគាត់ និងលាបប្រេងអោយ ក្នុងព្រះនាមព្រះអម្ចាស់។ ពាក្យអធិស្ឋាន ដែលផុសចេញមក ពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ, ហើយ ព្រះអម្ចាស់ នឹងប្រោសគាត់ អោយក្រោកឡើងវិញ។ ប្រសិនបើគាត់ បានប្រព្រឹត្តអំពើបាប, ព្រះអង្គ នឹងលើកលែងទោសអោយ។ ដូច្នេះ សូមបងប្អូន លន់តួបាបដល់គ្នាទៅវិញទៅមក, ព្រមទាំងអធិស្ឋាន អោយគ្នាទៅវិញទៅមកផង ដើម្បីអោយបានជាសះស្បើយ។ ពាក្យទូលអង្វរ របស់មនុស្សសុចរិត មានប្រសិទ្ធភាពខ្លាំងណាស់។ ព្យាការីអេលីយ៉ា ជាមនុស្សដូចយើងដែរ។ លោកបានអធិស្ឋានអស់ពីចិត្ត, សុំកុំអោយមានភ្លៀងធ្លាក់, នោះ ក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកអធិស្ឋានសាជាថ្មី, មេឃ ក៏បង្អុរភ្លៀងមក, ហើយ ដីក៏បង្កើតភោគផលដែរ។
James
|
Theary's BLOG
Published Articles of Vietnamization Vietnamization: Military Occupation - Present |