CIVIL RESISTANCE


My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters)     TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ  [ ... ]


CIVIC EDUCATION


 


ព្រះយេស៊ូ​ ចាត់​សិស្ស​ដប់ពីរ​រូប ​ទៅ​ប្រកាស​ ដំណឹងល្អ


ព្រះយេស៊ូ ​ត្រាស់​ហៅ​សិស្សទាំង​ដប់ពីរ​រូប​ មក​ជួបជុំ​គ្នា, ហើយ​ ទ្រង់ ​ប្រទាន​ឫទ្ធានុភាព​, ប្រទាន​អំណាច ​អោយ​គេ​ បណ្ដេញ​អារក្ស​ទាំង​អស់ និង​មើល​ជំងឺ​ផ្សេងៗ ​អោយ​បាន​ជា។ ព្រះអង្គ​ ចាត់​គេ​អោយ​ចេញ​ទៅ​ប្រកាស អំពី​ព្រះរាជ្យ ​របស់​ព្រះជាម្ចាស់, ព្រម​ទាំង ​មើល​អ្នក​ជំងឺ ​អោយ​បាន​ជា​ផង។  ទ្រង់​ មាន​ព្រះបន្ទូល​ទៅ​គេ ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ ចេញ​ដំណើរ​ទៅ, កុំ​យក​អ្វី​ ទៅ​ជា​មួយ​ឡើយ, ទោះ​បី​ ដំបង​ក្ដី, ថង់​យាម​ក្ដី, ចំណី​អាហារ, ឬ​ប្រាក់​កាស​ក្ដី, ហើយ​ ក៏​មិន​ត្រូវ​យក​ អាវ​ពីរ​បន្លាស់​ទៅ​ដែរ។ បើ​អ្នក​រាល់​គ្នា ​ចូល​ផ្ទះ​ណា, ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ, រហូត ​ដល់​ពេល​អ្នក​រាល់​គ្នា​ ចេញ​ពី​ស្រុក​នោះ​ទៅ។ បើ​ភូមិ​ណា ​គេ​មិន​ព្រម​ ទទួល​អ្នក​រាល់​គ្នា, ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ, ទាំង​រលាស់​ធូលី​ដី ​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង, ទុក​ជា​សញ្ញា​ព្រមាន​គេ។​»


ពួក​សិស្សនាំ​គ្នា​ចេញ​ទៅ, ធ្វើ​ដំណើរ ​ពី​ភូមិ​មួយ ​ទៅ​ភូមិ​មួយ, ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អ និង​មើល​អ្នក​ជំងឺ ​គ្រប់​កន្លែង ​អោយ​បាន​ជា​ផង។

ព្រះបាទ​ហេរ៉ូដ​ នឹក​ឆ្ងល់ ​អំពី​ ព្រះយេស៊ូ

កាល​ព្រះបាទ​ហេរ៉ូដ ជា​ស្ដេច​អនុរាជ ​ជ្រាប​ហេតុការណ៍​ទាំង​នោះ​ហើយ, ទ្រង់ ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​, ដ្បិត​មាន​អ្នក​ខ្លះ ​និយាយ​ថា, «លោក​យ៉ូហាន បាទីស្ដ ​បាន​រស់​ឡើង​វិញ​ហើយ។» អ្នក​ខ្លះ​ទៀត​ និយាយ​ ថា «ព្យាការី​អេលីយ៉ា ​បាន​បង្ហាញ​ខ្លួន​ អោយ​គេ​ឃើញ,» ហើយ​ អ្នក​ខ្លះ​ទៀត​ និយាយ​ថា, «មាន​ព្យាការី​មួយ​រូប ​ពី​សម័យ​បុរាណ​ បាន​រស់​ឡើង​វិញ។»

រីឯ​ ព្រះបាទ​ហេរ៉ូដ​ មានរាជឱង្ការ​ថា៖ «យើង​ បាន​អោយ​គេ​កាត់​ក យ៉ូហាន​ ស្លាប់​បាត់​ទៅ​ហើយ, ចុះ​បុរស ​ដែល​គេ​និយាយ ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ ​ជា​នរណា?»

ព្រះបាទ​ហេរ៉ូដ​ មាន​បំណង​ ចង់​ជួប​ព្រះយេស៊ូ។

ព្រះយេស៊ូ ​ប្រទាន​នំបុ័ង ​អោយ​មនុស្ស ​ប្រាំ​ពាន់​នាក់


សាវ័ក​នាំ​គ្នា ​វិល​ត្រឡប់​មក​វិញ, រៀប​រាប់​ ទូល​ព្រះយេស៊ូ នូវ​គ្រប់​កិច្ចការ​ទាំង​អស់ ​ដែល​គេ​បាន​ធ្វើ។ ព្រះអង្គ​ នាំ​គេ​ចេញ​ដាច់​ឡែក ​ពី​មហាជន, តម្រង់​ទៅ​ភូមិ​មួយ ​ឈ្មោះ​បេតសៃដា, តែ​មហាជន​ដឹង​ ក៏​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ។  ព្រះយេស៊ូ​ ទទួល​ពួក​គេ, ហើយ​ មាន​ព្រះបន្ទូល​ អំពី ​ព្រះរាជ្យ ​របស់​ព្រះជាម្ចាស់ ​អោយ​គេ​ស្ដាប់, ព្រម​ទាំង​ប្រោស ​អ្នក​ជំងឺ ​អោយ​បាន​ជា​ផង។


ដល់​ថ្ងៃ​ជិត​លិច, សិស្ស​ទាំង​ដប់ពីរ​រូប​ ចូល​ទៅ​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះអង្គ​ ប្រាប់​អោយ​បណ្ដាជន​ចេញ ទៅ​រក​ម្ហូប​អាហារ, រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ, ព្រោះ​ទី​នេះ​ ស្ងាត់​ណាស់។»
ព្រះយេស៊ូ ​មាន​ព្រះបន្ទូល​តប​វិញ​ ថា៖ «ចូរ​អ្នក​រាល់​គ្នា​ យក​ម្ហូប​អាហារ​ អោយ​គេ​បរិភោគ​ទៅ។»


ពួក​សិស្ស ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រីងៀត​ ពីរ​កន្ទុយ​ប៉ុណ្ណោះ។  ធ្វើ​ម្ដេច​ នឹង​គ្រាន់, មាន​តែ​ទៅ​ទិញ ​អាហារ​ សំរាប់ ​ប្រជាជន​ទាំង​នេះ។»


នៅ​ទី​នោះ មាន​មនុស្ស​ប្រុស ​ប្រមាណ​ប្រាំ​ពាន់​នាក់។   ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​កាន់​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា ​ប្រាប់​គេ​អោយ​អង្គុយ​ចុះ​ ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហាសិប​នាក់។»


ពួក​សិស្ស ​ក៏​ធ្វើ​តាម, គឺ​ប្រាប់​គេ​អោយ​អង្គុយ​ចុះ​ ទាំង​អស់​គ្នា។  ព្រះយេស៊ូ​ យក​នំបុ័ង​ ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​ មក​កាន់, ទ្រង់​ងើប​ព្រះភក្ត្រ​ឡើង​លើ ​សរសើរ​តម្កើង​ព្រះជាម្ចាស់, ហើយ​ កាច់​ប្រទាន​អោយ​សិស្ស ដើម្បី​អោយ​គេ​ចែក​បណ្ដាជន​បរិភោគ។ គេ​បាន​បរិភោគ ​ឆ្អែត​គ្រប់ៗ​គ្នា, រួច​ប្រមូល​នំបុ័ង ​ដែល​នៅ​សល់​ បាន​ពេញ​ដប់ពីរ​ល្អី។


លោក​ពេត្រុស​ ប្រកាស​ថា ព្រះយេស៊ូ ​ជា​ព្រះគ្រិស្ដ

ថ្ងៃ​មួយ ពេល​ព្រះយេស៊ូ ​នៅ​អធិស្ឋាន​ដាច់​ឡែក​ពី​បណ្ដាជន, ពួក​សិស្ស ​ក៏​នៅ​ជា​មួយ​ព្រះអង្គ​ដែរ។  ព្រះអង្គ​ មាន​ព្រះបន្ទូល​ សួរ​គេ​ថា៖ «តើ​មហាជន​ទាំងឡាយ​ថា ខ្ញុំ​ជា​នរណា?»


ពួក​សិស្ស ​ទូល​ឆ្លើយ​ ថា៖ «អ្នក​ខ្លះ​ថា លោក​គ្រូ ​ជា​លោក​យ៉ូហាន បាទីស្ដ, អ្នក​ខ្លះ​ថា លោក​ ជា​ព្យាការី​អេលីយ៉ា, ហើយ ​អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ ព្យាការី​មួយ​រូប ​ពី​សម័យ​បុរាណ ​ដែល​រស់​ឡើង​វិញ។»


ព្រះយេស៊ូ​ សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ, តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»


លោក​ពេត្រុស​ ទូល​ព្រះអង្គ​ថា៖ «លោក​ ជា​ព្រះគ្រិស្ដ​ ដែល​ព្រះជាម្ចាស់ ​ចាត់​អោយ​មក។»


ព្រះយេស៊ូ​ ក៏​ហាមប្រាម​គេ មិន​អោយ​និយាយ​ប្រាប់​អ្នក​ណា ​ជា​ដាច់​ខាត។


ព្រះអង្គ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «បុត្រ​មនុស្ស ​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។  ពួក​ព្រឹទ្ធាចារ្យ, ពួក​នាយក​បូជាចារ្យ, ពួក​អាចារ្យ នឹង​បោះ​បង់​លោក​ចោល, ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។  ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក, លោក​ នឹង​រស់​ឡើង​វិញ។»


បន្ទាប់​មក ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា ​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះបង់​ខ្លួន​ឯង​ចោល, ត្រូវ​លី​ឈើ​ឆ្កាង ​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ, ​ហើយ​មក​តាម​ខ្ញុំ​ចុះ, ដ្បិត​អ្នក​ណា​ ចង់​បានរួច​ជីវិត, អ្នក​នោះ​ នឹង​បាត់​បង់​ជីវិត​ពុំខាន។  ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​ បាន​ពិភព​លោក​ទាំង​មូល ​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​, នោះ​ មាន​ប្រយោជន៍​អ្វី។ បើ​អ្នក​ណា​ ខ្មាស​អៀន, មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ, មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ, លុះ​ដល់​បុត្រ​មនុស្សយាង​មក ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ, ព្រម​ទាំង​សិរីរុងរឿង​របស់​ព្រះបិតា និង​របស់​ទេវតា​ដ៏វិសុទ្ធ, ទ្រង់​ ក៏​នឹង​ខ្មាស​អៀន, មិន​ហ៊ាន​ទទួល​ស្គាល់​ អ្នក​នោះ​វិញ​ដែរ។ ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា, មនុស្ស​ខ្លះ ​ដែល​នៅ​ទី​នេះ​ នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។»


សិរីរុងរឿង ​របស់ ​ព្រះយេស៊ូ

ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ទាំង​នោះ​មក, ព្រះអង្គ​ នាំ​លោក​ពេត្រុស, លោក​យ៉ូហាន, និង​លោក​យ៉ាកុប​ ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។ ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះភក្ត្រ​របស់​ព្រះអង្គ ​ប្រែ​ជា​មាន​រស្មី, ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះត្រចង់។ ពេល​នោះ មាន​បុរស​ពីរ​នាក់, គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា, សន្ទនា ​ជា​មួយ​ព្រះយេស៊ូ។ លោក​ទាំង​ពីរ ​លេច​មក ​ប្រកប​ដោយ​សិរីរុងរឿង, ហើយ​ មាន​ប្រសាសន៍ ​អំពី​ដំណើរ ដែល​ព្រះអង្គ ​ត្រូវ​សោយ​ទិវង្គត នៅ​ក្រុង​យេរូសាឡឹម។ លោក​ពេត្រុស និង​មិត្តភក្ដិ​របស់​លោក​ សម្រាន្ដ​លង់លក់។  លុះ​ភ្ញាក់​ឡើង គេ​ឃើញ​សិរីរុងរឿង ​របស់​ព្រះយេស៊ូ និង​ឃើញ ​លោក​ទាំង​ពីរ​ ឈរ​ជា​មួយ​ព្រះអង្គ។ កាល​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា​ កំពុង​តែ​ចាក​ចេញ ​ពី​ព្រះយេស៊ូ​ទៅ, លោក​ពេត្រុស​ ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ, យើង​ខ្ញុំ​ បាន​នៅ​ទី​នេះ​ ប្រសើរ​ណាស់។  យើង​ខ្ញុំ ​នឹង​សង់​ជំរក​បី, គឺ​មួយ​សំរាប់​ព្រះគ្រូ, មួយ​សំរាប់​លោក​ម៉ូសេ, និង​មួយ​ទៀត​សំរាប់​ព្យាការី​អេលីយ៉ា។»  (លោក​ពេត្រុស ​មាន​ប្រសាសន៍ ​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។)


កាល​លោក​ពេត្រុស​ កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា, ធ្វើ​អោយ​សិស្ស ​ភ័យ​ខ្លាច​ ក្រៃលែង ដោយ​មាន​ពពក​ មក​គ្រប​បាំង​ដូច្នេះ។  មាន​ព្រះសូរសៀង​ បន្លឺ​ពី​ក្នុង​ពពក​មក ​ថា៖ «ព្រះអង្គ​នេះ ​ជា​បុត្រ ​ដែល​យើង​ បាន​ជ្រើស​រើស។  ចូរ​ស្ដាប់​ ព្រះអង្គ​ចុះ។»


បន្ទាប់​ពី​បាន​ឮ​ព្រះសូរសៀង​នេះ​ហើយ, គេ ​ឃើញ​តែ​ព្រះយេស៊ូ​ មួយ​ព្រះអង្គ​ប៉ុណ្ណោះ។   នៅ​គ្រា​នោះ, សិស្ស​ ឥត​បាន​និយាយ ​អំពី​ហេតុការណ៍ ​ដែល​គេ​បាន​ឃើញ ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។

ព្រះយេស៊ូ ​ដេញ​វិញ្ញាណ​អាក្រក់ ​ចេញ​ពី​ក្មេង​ម្នាក់


នៅ​ថ្ងៃ​បន្ទាប់ ព្រះយេស៊ូ​ យាង​ចុះ​ពី​លើ​ភ្នំ​ ជា​មួយ​សិស្ស​ មក​វិញ។  ពេល​នោះ មាន​បណ្ដាជន ​យ៉ាង​ច្រើន​ មក​រក​ព្រះអង្គ។  មាន​បុរស​ម្នាក់​ ស្រែក​ពី​កណ្ដាល ​ចំណោម​បណ្ដាជន​ មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ ប្រោសប្រណី ​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង, ព្រោះ​ខ្ញុំ​ប្របាទ មាន​កូន​តែ​មួយ​នេះ​គត់។  ពេល​វិញ្ញាណ​អាក្រក់​ ចូល​ម្ដងៗ, កូន​ប្រុស​ខ្ញុំ ​​ស្រែក​, រើបំរះ ប្រកាច់ ប្រកិន, បែក​ពពុះ​មាត់។ លុះ​ធ្វើ​បាបកូន​​ខ្ញុំ​​យ៉ាង​ធ្ងន់​ហើយ, វិញ្ញាណ​អាក្រក់​ ក៏​ចេញ​ទៅ, ទុក​អោយ​កូន​ខ្ញុំ​ប្របាទ ​នៅ​គ្រាំគ្រា។  ខ្ញុំ​ប្របាទ​ បាន​អង្វរ​សិស្ស​របស់​លោក ​អោយ​ដេញ​វិញ្ញាណ ​អាក្រក់​នោះ​ដែរ, ប៉ុន្តែ គេ​ មិន​អាច​ដេញ​វា​ចេញ​បាន​សោះ។»


ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​តប​ ថា៖ «នែ៎​, ពួក​មនុស្ស​អាក្រក់ មិន​ព្រម​ជឿ​អើយ!   តើ​ត្រូវ​អោយ​ខ្ញុំ ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ​ដល់​ពេល​ណា​ទៀត?  ចូរ​នាំ​កូន​របស់​អ្នក​ មក​ណេះ​មើល៍។»

ពេល​ក្មេង​នោះ​ ដើរ​ចូល​មក​ជិត​ព្រះយេស៊ូ ស្រាប់​តែ​អារក្ស​ ផ្ដួលក្មេង​នោះ ​ធ្វើ​អោយ​​ប្រកាច់ប្រកិន​យ៉ាង​ខ្លាំង។   ព្រះយេស៊ូ ​មាន​ព្រះបន្ទូល​ គំរាម​ទៅ​វិញ្ញាណ​អាក្រក់។  ព្រះអង្គ ​ប្រោស​ក្មេង​នោះ​អោយ​បាន​ជា, ហើយ​ ប្រគល់​ទៅ​អោយ​ឪពុក​​វិញ។ មនុស្ស​គ្រប់​គ្នា ​ស្ងើច​អំពី​មហិទ្ធិឫទ្ធិ​ ដ៏​ខ្លាំង​ពូកែ​ របស់​ព្រះជាម្ចាស់។


ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​អំពី​ព្រះអង្គ ​សោយ​ទិវង្គត


នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា ​កំពុង​កោត​ស្ញប់ស្ញែង នឹង​ការ​ទាំង​ប៉ុន្មាន ​ដែល​ព្រះអង្គ​បាន​ធ្វើ, ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ទៅ​ពួក​សិស្ស​ ថា៖ «ចូរ​ត្រងត្រាប់​ស្ដាប់ ​ពាក្យ​ទាំង​នេះ, ហើយ ​ចង​ចាំ​ទុក​ក្នុង​ចិត្ត, គឺ​បុត្រ​មនុស្ស ​នឹង​ត្រូវ​គេ​បញ្ជូន​ ទៅ​ក្នុង​កណ្ដាប់​ដៃ ​របស់​មនុស្ស​លោក ​ជា​មិន​ខាន។»


ពួក​សិស្ស ​ពុំ​បាន​យល់​ ព្រះបន្ទូល​នេះ​ទេ ព្រោះ​ព្រះជាម្ចាស់​ មិន​ទាន់​សំដែង​អត្ថន័យ​ អោយ​គេ​យល់។  ប៉ុន្តែ ពួក​គេ មិន​ហ៊ាន​ទូល​សួរ ​ព្រះអង្គ​ អំពី​រឿង​នេះ​ឡើយ។


អ្នក​ ដែល​ធំ​ ជាង​គេ


ខណៈ​នោះ ពួក​សិស្ស ជជែក​គ្នា, ​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​ធំ​ជាង​គេ។  ព្រះយេស៊ូ​ ឈ្វេង​យល់​គំនិត​របស់គេ ក៏​យក​ក្មេង​ម្នាក់ ​មក​អោយ​ឈរ​ក្បែរ​ព្រះអង្គ, រួច​មាន​ព្រះបន្ទូល ​ទៅ​គេ​ថា៖ «អ្នក​ណា​ ទទួល​ក្មេង​នេះ​ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ, ហើយ​អ្នក​ណា ​ទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះអង្គ​ ដែល​បាន​ចាត់​ខ្ញុំ ​អោយ​មក​នោះ​ដែរ, ដ្បិត​ អ្នក​ណា​ មាន​ឋានៈ​ទាប​ជាង​គេ​ ក្នុង​ចំណោម​អ្នក​រាល់​គ្នា, គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​ជាង​គេ។»


អ្នក​ណា​ មិន​ជំទាស់​ នឹង​យើង,  អ្នក​នោះ​ ជា​ពួក​យើង


លោក​យ៉ូហាន​ ទូល​ព្រះអង្គ​ ថា៖ «ព្រះគ្រូ, យើង​ខ្ញុំ​ បាន​ឃើញ​បុរស​ម្នាក់ ​ដេញ​អារក្ស ក្នុង​នាម​ព្រះគ្រូ។  យើង​ខ្ញុំ​ បាន​ឃាត់​គាត់ ព្រោះ​គាត់​ មិន​មក​តាម​ព្រះគ្រូ​ដូច​យើង​ខ្ញុំ។»
ព្រះយេស៊ូ ​មាន​ព្រះបន្ទូល ​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ។»


ព្រះយេស៊ូ​ យាង​កាត់ ភូមិ​សាសន៍​សាម៉ារី


លុះ​ជិត​ដល់​ថ្ងៃ​កំណត់ ដែល​ព្រះយេស៊ូ​ ត្រូវ​យាង​ចាក​ចេញ​ ពី​លោក​នេះ​ទៅ, ព្រះអង្គ ​សំរេច​ព្រះហឫទ័យ​ យាង​ទៅ​ក្រុង​យេរូសាឡឹម។ ព្រះអង្គ ​បាន​ចាត់​អ្នកខ្លះ ​អោយ​ទៅ​មុន។  អ្នក​ទាំង​នោះ​ ចេញ​ដំណើរ​ ទៅ​ដល់​ភូមិ​មួយ​ របស់​អ្នក​ស្រុក​សាម៉ារី, ដើម្បី​រៀបចំ​កន្លែង​ ថ្វាយ​ព្រះអង្គ។ ប៉ុន្តែ អ្នក​ស្រុក​ ពុំ​ព្រម​ទទួល​ព្រះអង្គ អោយ​ស្នាក់​ឡើយ, ព្រោះ​ព្រះអង្គ​ យាង​ឆ្ពោះ​ទៅ​ ក្រុង​យេរូសាឡឹម។  ពេល​សិស្ស​ពីរ​នាក់, គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន, ​ឃើញ​ដូច្នោះ ក៏​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់, តើ​ព្រះអង្គ ​សព្វ​ព្រះហឫទ័យ ​អោយ​យើង​ខ្ញុំ​ ហៅ​រន្ទះ​ភ្លើង មក​កំទេច​អ្នក​ទាំង​នេះ ​ឬ?» ព្រះយេស៊ូ​ បែរ​ទៅ​រក​គេ, ហើយ​ ស្ដី​បន្ទោស​គេ​យ៉ាង​ខ្លាំង។  បន្ទាប់​មក ព្រះអង្គ​ យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​ ជា​មួយ​សិស្ស។

លក្ខណសម្បត្តិ​ របស់ ​អ្នក ​ដែល​ចង់​តាម ​ព្រះយេស៊ូ


កាល​ព្រះយេស៊ូ​ កំពុង​យាង​តាម​ផ្លូវ ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​ប្របាទ ​សុខ​ចិត្ត​ទៅ​តាម​លោក, ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ។»

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​តប​ទៅ​គាត់​វិញ​ ថា៖ «សត្វ​កញ្ជ្រោង​ មាន​រូង​របស់​វា, បក្សាបក្សី​ ក៏​មាន​សំបុក​របស់​វា​ដែរ, ប៉ុន្តែ បុត្រ​មនុស្ស ​គ្មាន​ទី​ជំរក​សំរាក​សោះ​ឡើយ។»

ព្រះអង្គ ​មាន​ព្រះបន្ទូល ​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ ​មក​តាម​ខ្ញុំ។»

ប៉ុន្តែ អ្នក​នោះ​ ទូល​ព្រះអង្គ​ ថា៖ «សូម​លោក​ មេត្តា​អនុញ្ញាត​ អោយ​ខ្ញុំ​ប្របាទ ​ទៅ​បញ្ចុះ​សព​ឪពុក​សិន។»
ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​តប​ទៅ​គាត់​វិញ​ ថា៖ «ទុក​អោយ​មនុស្ស​ស្លាប់ ​បញ្ចុះ​សព​គ្នា​គេ​ចុះ។  រីឯ​ អ្នក​វិញ, ចូរ​ទៅ​ផ្សាយ​ដំណឹង អំពី​ព្រះរាជ្យ របស់​ព្រះជាម្ចាស់។»


មាន​ម្នាក់​ទៀត​ ទូល​ ព្រះអង្គ​ថា៖ «លោក​ម្ចាស់, ខ្ញុំ​ប្របាទ​ សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ, ប៉ុន្តែ សូម​អនុញ្ញាត ​អោយ​ខ្ញុំ​ប្របាទ ​ទៅ​ជំរាប​លា​ក្រុម​គ្រួសារ​សិន។»
ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​ទៅ​គាត់​វិញ​ ថា៖ «អ្នក​ណា ​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ, អ្នក​នោះ​ គ្មាន​សារប្រយោជន៍​អ្វី​ ដល់​ព្រះរាជ្យ ​របស់​ព្រះជាម្ចាស់​ឡើយ។»




Luke

1 2 3 4 5 6 7 8 9 10 11 12 13 14 15

16 17 18 19 20 21 22 23 24








 

Theary's BLOG

Published Articles of Vietnamization

Vietnamization: Military Occupation - Present
1 | 2 | 3 | 4 | 5 | 6 | 7 Francois Ponchaud, a French Jesuit who had diligently chronicled the destructiveness of the Khmer Rouge in his book "Cambodia: Year Zero," maintained that the Vietnamese were conducting a [ ... ]


Translator

English Afrikaans Albanian Arabic Armenian Azerbaijani Basque Belarusian Bulgarian Catalan Chinese (Simplified) Chinese (Traditional) Croatian Czech Danish Dutch Estonian Filipino Finnish French Galician Georgian German Greek Haitian Creole Hebrew Hindi Hungarian Icelandic Indonesian Irish Italian Japanese Korean Latvian Lithuanian Macedonian Malay Maltese Norwegian Persian Polish Portuguese Romanian Russian Serbian Slovak Slovenian Spanish Swahili Swedish Thai Turkish Ukrainian Urdu Vietnamese Welsh Yiddish